At Khema, we understand that emergencies can strike at any time. That’s why we have a dedicated Accident & Emergency Department staffed by highly-trained professionals, ready to provide immediate care 24/7. Khema A&E teams work seamlessly alongside our advanced ambulance service, ensuring the fastest and most effective response possible, wherever you are.
We are committed to providing a calm and supportive environment for all of our patients – even during these stressful times. Our priority is your comfort and well-being, and we’ll treat you with compassion and expertise.
Don’t hesitate to call for help – Khema is here for you.
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ផន លក្ខិណា ជាវេជ្ជបណ្ឌិតផ្នែករោគរាតត្បាត និងមានជំនាញផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុង និងការថែទាំបង្ការសុខភាព។ អ្នកគ្រូវេជ្ជបណ្ឌិត លក្ខិណា ក៏ធ្លាប់ទទួលបានសញ្ញាបត្រអនុបណ្ឌិតវេជ្ជសាស្ត្រផ្នែករោគរាតត្បាតគ្លីនិក ពីសាកលវិទ្យាល័យទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលីផងដែរ។ តាមរយៈបទពិសោធន៍ការងារ៦ឆ្នាំជាមួយនឹងអ្នកជំងឺទាំងក្នុងនិងក្រៅមន្ទីរពេទ្យ អ្នកគ្រូពេទ្យ លក្ខិណា តែងមានភាពមោះមុតជានិច្ចទៅកាន់អ្នកជំងឺគ្រប់ៗរូប ដោយផ្ដោតសំខាន់ទៅលើកិច្ចការ ពិនិត្យព្យាបាល បង្ការការពារ ធ្វើរោគវិនិច្ឆយ ក៏ដូចជាគ្រប់គ្រងទៅលើជំងឺឆ្លងធ្ងន់ស្រាលនានា។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
កាលពីឆ្នាំ២០០៤ លោកវេជ្ជបណ្ឌិត សោមណា បានទទួលសញ្ញាបត្រឯកទេសប្រពោធនកម្មដាក់ថ្នាំសណ្ដំ ពីប្រទេសបារាំង ហើយលោកតែងចូលរួមប្រើប្រាស់ជំនាញនេះ ក្នុងការជួយកាត់បន្ថយភាពឈឺចាប់របស់អ្នកជំងឺដែលកំពុងទទួលការវះកាត់នានាជាច្រើន។ ជាមួយនឹងបទពិសោធន៍ការងារជាង៣០ឆ្នាំនៅក្នុងជំនាញនេះ វេជ្ជបណ្ឌិត សោមណា តែងតែប្រាកដជានិច្ចក្នុងកិច្ចសហការជាមួយនឹងគិលានុបដ្ឋាយិការ វេជ្ជបណ្ឌិតវះកាត់ ឬមិនថា ពេទ្យឆ្មបនោះទេ ទាំងនេះគឺដើម្បីធានាឲ្យបាននូវលទ្ធផលជាវិជ្ជមានសម្រាប់អ្នកជំងឺគ្រប់ៗរូប។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត សុខ ស្រីភា ជាវេជ្ជបណ្ឌិតទទួលបានសញ្ញាបត្រវេជ្ជបណ្ឌិតផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុងនិងប្រព័ន្ធប្រសាទ។ អ្នកគ្រូពេទ្យ សុខ ស្រីភា មានបទពិសោធន៍ជាង ៥ឆ្នាំ នៅក្នុងវិស័យនេះ ហើយមានជំនាញក្នុងការវិភាគស្ថានភាពសរសៃប្រសាទ ជាពិសេសការព្យាបាលជំងឺដាច់សរសៃឈាមខួរក្បាល ការឈឺក្បាលរ៉ាំរ៉ៃ និង បញ្ហាចលនាមិនប្រក្រតីជាដើម។ អ្នកគ្រូវេជ្ជបណ្ឌិត ស្រីភា តែងមានចិត្តមោះមុតនិងច្បាស់លាស់ក្នុងការថែទាំអ្នកជំងឺរបស់គាត់ ជាពិសេសនៅពេលដែលគាត់ធ្វើការព្យាបាល គាំទ្រ និង ណែនាំអ្នកដែលទើបជាសះស្បើយពីជំងឺដាច់សរសៃឈាមខួរក្បាល និង ស្ថានភាពសរសៃប្រសាទដ៏ស្មុគស្មាញផ្សេងៗទៀត។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
លោកវេជ្ជបណ្ឌិត ផុន អូនតូច មានបទពិសោធន៍ជាង៥ឆ្នាំ ក្នុងការពិនិត្យ និង ព្យាបាលជំងឺនានាដែលទាក់ទងនឹងសរីរាង្គបេះដូង។ តាមរយៈបទពិសោធន៍ក្នុងវិស័យវេជ្ជសាស្ត្រផ្នែកនេះ លោកវេជ្ជបណ្ឌិត ផុន អូនតូច តែងផ្តល់អាទិភាពលើការប្រើប្រាស់វិធីថែទាំបង្ការការពារ ដើម្បីជួយដល់អ្នកជំងឺរបស់គាត់។ ការអប់រំ និង ការពិភាក្សាពិគ្រោះយោបល់ដើម្បីកែប្រែរបៀបរស់នៅ ទាំងនេះគឺជាទិដ្ឋភាពដ៏សំខាន់នៃសេវាកម្មរបស់គាត់ដែលអាចផ្តល់ដល់អ្នកជំងឺ នៅឯមន្ទីរពហុព្យាបាលអន្តរជាតិខេមា។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត ហេង សៀកឡេង មានបទពិសោធន៍ជាង១៦ឆ្នាំ ក្នុងការធ្វើរោគវិនិច្ឆយ ការព្យាបាល និងតាមដានទម្លាប់រស់នៅប្រចាំថ្ងៃរបស់អ្នកជំងឺដែលឈឺសន្លាក់និងជាលិកាភ្ជាប់ឆ្អឹង។ វេជ្ជបណ្ឌិត ហេង សៀកឡេង ជាវេជ្ជបណ្ឌិតឯកទេសមួយរូបដែលមានទាំងសមត្ថភាពនិងបទពិសោធន៍។ ដោយមានការទទួលស្គាល់លើផ្នែកជំងឺទូទៅនិងជំងឺសន្លាក់ឆ្អឹង លោកវេជ្ជបណ្ឌិតក៏យល់ពីសារៈសំខាន់នៃទម្លាប់រស់នៅល្អប្រចាំថ្ងៃនិងតែងតែពិគ្រោះជាមួយនឹងអ្នកជំងឺអំពីការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ដើម្បីជួយឱ្យរាងកាយរបស់ពួកគាត់មានភាពរឹងមាំយូរអង្វែងផងដែរ។
សញ្ញាបត្រវេជ្ជបណ្ឌិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល រាជធានីភ្នំពេញ
វេជ្ជបណ្ឌិត លី វុត្ថា ជាគ្រូពេទ្យឯកទេសមានបទពិសោធន៍៧ឆ្នាំ ផ្នែកវេជ្ជសាស្ត្រសរីរាង្គខាងក្នុង និង ក្រពេញអរម៉ូន។ នៅឯមន្ទីរពេទ្យខេមា វេជ្ជបណ្ឌិត លី វុត្ថា តែងធ្វើរោគវិនិច្ឆយ ព្យាបាល និង តាមដានរោគសញ្ញាទាក់ទងនឹងក្រពេញអរម៉ូន និង ផលប៉ះពាល់នៃក្រពេញមួយនេះទៅដល់ផ្នែកផ្សេងទៀតរបស់រាងកាយ។ លោក វេជ្ជបណ្ឌិត វុត្ថា ជាវេជ្ជបណ្ឌិតឯកទេសមួយរូបដែលខិតខំបំពេញការងាររបស់លោក ផ្តល់ការព្យាបាល និង ពិគ្រោះជាមួយអ្នកជំងឺ ដើម្បីអាចតាមដានស្ថានភាពសុខភាពដ៏គួរឱ្យស្មុគស្មាញនានាដែលបង្កដោយជំងឺទាក់ទងនឹងក្រពេញមួយនេះ។
To ensure our doctors and support staff can provide their patients with the highest-quality care, Khmer International Polyclinic invests in state-of-the-art technology and equipment – including imaging, diagnostic and surgical apparatus.
To improve convenience and maximize value for our patients, we have a variety of health packages available at Khema International Polyclinic locations.
Explore the options below to find the perfect fit for your healthcare needs.
